Free Backlinks

Abraham Lincoln

Tuesday, July 15, 2014

Abraham Lincolnគឺជាមហាបុរសដ៏ឆ្នើមម្នាក់របស់

អាមេរិក លោកត្រូវបានតួឯកល្ខោនម្នាក់ឈ្មោះ

( John Wilkes Booth) លបធ្វើឃាត ដោយឈឺចាប់

នឹងបរាជ័យរបស់រដ្ឋភាគខាងត្បូង។


 Lincolnបានដឹកនាំប្រទេសក្នុងអំឡុងពេលមានសង្រ្គាម

ស៊ីវិល (១៨៦១-៦៥) ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតក្នុង

ប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។​ រដ្ឋភាគខាងត្បូងមួយចំនួនព្យាយាម

បំបែកខ្លួនចេញពីសហភាពដើម្បីប្រឆាំងមិនឲ្យលុបបំផុតរបបទាសករ។ សង្រ្គាមចាប់ផ្តើមដោយ

រដ្ឋចំនួន២៣ មានប្រជាជនចំនួន២២លាននាក់ ប្រឆាំងជាមួយរដ្ឋចំនួន១១ដែលមាន

ប្រជាជនចំនួន លាននាក់។

       សង្គ្រាមបានបន្លាយពេលរហូតដល់ឆ្នាំ សមរភូមិខ្លះ

មានស្លាប់មនុស្សរហូតដល់៤៥០០០នាក់។ ទីបំផុតថ្ងៃទី៩ មេសា ១៨៦៥​ ទ័ពសម្ព័ន្ធខាងត្បូង

ដែលដឹកនាំដោយលោក (Robert E.Lee) ព្រមចុះចាញ់ទ័ពសហភាព ដឹកនាំដោយលោក

(Ulysses S.Grant) នៅសមរភូមិ (Appomattox Courthouse)។ លោកហ្រ្គែនត៍ បានប្រាប់ទៅ

 ក្រុមទាហានដែលកំពុងតែស្រែកហ៊ោសប្បាយនឹងជ័យជម្នេះថា "ពួកឧទ្ទាមក៏ជាជនរួមជាតិ

របស់យើងដែរ " ។ លោក Lincoln បានជួយបញ្ចប់របបទាសករនៅក្នុងប្រទេស និងបញ្ជៀស

សហគមន៍ជនជាតិអាមេរិក មិនឲ្យបែកបាក់គ្នាក្នុងសង្គ្រាមនេះ។

     Lincoln កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៨០៩ ក្នុងកសិដ្ឋានមួយនាស្រុក​ Hardin រដ្ឋ Kentucky

កុមារ​ Lincoln បានរៀនពេញលីញក្នុងសាលាប្រហែលមួយឆ្នាំប៉ុណ្ណោះ។  គេចេះវិធានបីយ៉ាង

គឺ អាន  សរសេរ  និងគិតលេខ ។លោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ ដើម្បីស្វែងរកសៀវភៅអាន។

Lincoln ខ្ចីសៀវភៅល្អៗពីគេយកមកអាន មានរឿង Robinson Crusoe, Pilgrim's Progress,

Aesop's Fable ព្រមទាំងខ្ចីសៀវភៅប្រវត្តិសាស្រ្តពីសាលាមួយឬពីក្បាលងដែរ។ ក្រៅពីនោះលោក

ចូលចិត្តអានគម្ពីរប៊ីបនិងប្រវត្តិតស៊ូរបស់លោក Goerge Washington ។ Lincoln ជាយុវជនដែល

ចូលចិត្តនិយាយរឿងឲ្យគេស្តាប់ ធ្វើឲ្យអ្នកស្រុកឆាប់ស្គាល់ និង ចូលចិត្តលោកជាខ្លាំង ។ ក្នុងឆ្នាំ

១៨៣៤ លោកខំពុះពារដើម្បីសម្រេចការសិក្សាផ្នែកច្បាស់របស់ខ្លួន ហើយបានក្លាយជាមេធាវីម្នាក់

ដ៏មានឈ្មោះល្បីល្បាញនៅក្នុងរដ្ឋ Illinois

១៨៣៤ ជាប់ឆ្នោតជា សមាជិកសភា Illinois General Assembly

១៨៤២ ថ្ងៃ៤វិច្ឆិកា រៀបការជាមួយនាង Mary Tood

១៨៤៦ ជាប់ឆ្នោតជាតំណាងរាស្រ្តសភាជាន់ទាប សហរដ្ឋអាមេរិក

១៨៥៨ ជជែកគ្នាពីរឿងទាសភាពជាមួយ​ Steven A.Douglas

១៨៦០ ថ្ងៃ៦វិច្ឆិកា ជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃ សហរដ្ឋអាមេរិក

១៨៦៤ ថ្ងៃ១៤មេសា ត្រូវឃាតុករ  ( John Wilkes Booth) លួចបាញ់ប្រហារ

១៨៦៥ ថ្ងៃទី១៥មេសា ទទួលមរណភាពនៅទីក្រុម Washington

By :ទស្សនៈសាកល-Universal Philosophy 


0 comments:

Post a Comment

Pages (7)1234567 Next
Free Daisy 3 Cursors at www.totallyfreecursors.com

About

 
Copyright © 2025-2012 ទស្សនសកល-Universal Philosophy All Rights Reserved | Template Design by Favorite Blogger Templates | Blogger Tips and Tricks